Monday, April 2, 2012

[ព័ត៌មាន] តុលាការ កាត់ថា HTC ល្មើសប៉ាតង់ Apple… បញ្ជូន រលករញ្ជួយ ទៅដល់ អ្នកផលិតស្មាតហ្វូន Android ដទៃទៀត

បញ្ចូលដោយ: យាង​ ភារុណ





 [ព័ត៌មាន] ថ្មីៗពី អង្គរ65.... នៃ IOS !

នៅទឹកចុងក្រោយ⁣នៃប្រដាល់ រវាង Apple និង⁣ Android ទីបំផុត សេចក្តីសំរេច បានមកដល់ ហើយ។ តុលាការ អាមេរិក បានសំរេច អោយ Apple ឈ្នះ ក្តីប៉ាតង់ទៅលើ HTC ហើយបាន យល់ព្រម បិទការនាំចូល និងហាមឃាត់ការលក់ ស្មាតហ្វូន Android របស់ HTC នៅសហរដ្ឋ អាមេរិក។ សេចក្តីសំរេច នេះ នឹងមានប្រសិទ្ធភាព នៅថ្ងៃទី⁣ 19 ខែមេសា ឆ្នាំ 2012 ខាងមុខនេះ បើសិនជា មិនមានអ្វីផ្លាស់ប្តូរនោះទេ។ ការហាមឃាត់នេះ បានរួមបញ្ចូលនូវ ម៉ូដែល ដ៏ល្បីៗរបស់ HTC រួមមាន Sprint EVO 4G, Verizon Droid Incredible, AT&T Aria និង T-Mobile G2។

ការសំេរចក្តីល្មើសប៉ាតង់នេះ មិនត្រឹមតែ ប៉ះពាល់ត្រឹម HTC ប៉ុណ្ណោះទេ តែអាចនឹង ប៉ះពាល់ដល់ បណ្តាអ្នក ផលិតស្មាតហ្វូន Android ដទៃទៀតដែរ ព្រោះ ប៉ាតង់នេះ គឺទាក់ទងនឹង ប្រព័ន្ធប្រតិបត្តិការ។ ជំហានបន្ទាប់ គឺរង់ការចុះហត្ថលេខាសំរេច អនុម័ត របស់ ប្រធានាធិបតី អាមេរិក តែប៉ុណ្ណោះ។
តើ វាសនា ប្រព័ន្ធ Android នឹងទៅជា យ៉ាងណា?

 




Cover-Angkor65​​​ រក្សាសិទ្ឋ និង រចនាដោយ យាង​ ភារុណ